ខ្សែបម្រើកូនកាត់ ៤ សាសន៍មានថៃ អង់គ្លេស វែល និងសឹង្ហបុរី Benjamin Davis បានបង្ហើបឈ្មោះក្លឹបដែលខ្លួនពេញចិត្តនៅលីគកំពូលថៃ គឺត្រូវតែជាក្លឹបនៅជិតទីក្រុង ហើយជាក្រុមឈានមុខគេរបស់ប្រទេស។
កីឡាករជម្រើសជាតិយុវជនថៃវ័យ ១៩ ឆ្នាំរូបនេះ កំពុងស្ថិតក្នុងស្ថានភាពស្រពិចស្រពិលលើការបន្តកុងត្រាថ្មីជាមួយក្លឹបអង់គ្លេស Fulham។ ខណៈរូបគេចង់បានកុងត្រាថ្មីយ៉ាងហោចណាស់ ២ ឆ្នាំដើម្បីអាចមានឱកាសលេងឲ្យឈុតធំ។
ចំពោះក្លឹបនៅប្រទេសថៃ True Bangkok United ជាក្រុមដែល Benjamin បញ្ជាក់ថាចង់ចូលរួមខ្លាំងជាងគេ ដោយសារតែជាក្លឹបនៅជិតទីក្រុង និងជាក្រុមឈានមុខគេរបស់ប្រទេស មានខ្សែបម្រើដែលមានគុណភាពជាច្រើននៅក្នុងក្រុម។
គួរដឹងដែរថា Benjamin Davis ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមឈុតធំ Fulham ក្នុងការប្រកួត Carabao Cup ដោយបានចាញ់ក្រុម Southampton ០-១ ។ ក្រៅពីនេះរូបគេត្រឹមតែលេងឲ្យក្រុម U23 របស់ក្លឹបប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន ១២ ប្រកួតស៊ុតចូល ១ គ្រាប់។