ខ្សែការពារ​ស្លាបគោលដៅ Man Utd ត្រូវ Barça ទិញបានសម្រេចផ្លូវការ

322

ក្រុម Barcelona បានបន្ថែមកម្លាំងថ្មីនៅតំបន់ការពារ ដោយបានចុះហត្ថលេខាជាមួយខ្សែការពារស្លាប Junior Firpo ពីក្លឹប Real Betis។

កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចុះកុងត្រារយៈពេល ៥ ឆ្នាំនិងមានតម្លៃផ្តាច់កុងត្រា ២០០ លានអឺរ៉ូ។

សេចក្តីថ្លែងការណ៍របស់ក្លឹបបានសរសេរថា“ ក្លឹប Barcelona និង Real Betis បានឈានដល់កិច្ចព្រមព្រៀងផ្ទេរ Junio ​​Firpo ក្នុងចំនួនទឹកប្រាក់ ១៨ លានអឺរ៉ូបូកនិងចំណាយផ្សេងៗ ១២ លានអឺរ៉ូទៀត” ។

Firpo គឺជាកីឡាករចំណូលថ្មីទី ៤ ដែលក្លឹបចុះហត្ថលេខានៅរដូវក្តៅនេះបន្ទាប់ពីការមកដល់របស់ Frenkie de Jong, Antoine Griezmann និងអ្នកចាំទី Neto។

ប្រភព៖ Marca