ខ្សែការពារហ្វីលីពីនមួយរូប ចុះកុងត្រា​លេងឲ្យ​ក្លឹបលីគកំពូលថៃ Trat FC

1213

ខ្សែការពារហ្វីលីពីន Amani Aguinaldo បានចុះកុងត្រាជាមួយក្លឹបលីគកំពូលថៃ Trat FC ដើម្បីត្រៀមរដូវកាលថ្មី ២០២០ ខាងមុខ។

កីឡាករវ័យ ២៤ ឆ្នាំរូបនេះលេងនៅ PKNP FC របស់ម៉ាឡេស៊ីក្នុងលក្ខខណ្ឌខ្ចីជើងពីក្លឹប Ceres-Negros FC កាលពីរដូវកាលមុន។ ហើយថ្មីៗនេះ ក៏មានការទាក់ទងពីសំណាក់ក្លឹបកូរ៉េខាងត្បូង Incheon United ផងដែរ​។

Aguinaldo គឺជាកីឡាករឆ្នើមម្នាក់របស់ U22 ម្ចាស់ផ្ទះហ្វីលីពីនក្នុងព្រឹត្តិការណ៍ Sea Game លើកទី ៣០ កន្លងទៅ​។ ហើយធ្លាប់បង្ហាញខ្លួនចំនួន ៣៨ ប្រកួតសម្រាប់ជម្រើសជាតិ​ហ្វីលីពីន។

ក្រុម Trat FC បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ ក្នុងតារាង Thai League 1 រដូវកាល​ឆ្នាំ ២០១៩ ដោយមាន ៣៥ ពិន្ទុពី ៣០ ប្រកួត។