ខ្សែការពារមុិកស៊ីកូ Hector Moreno ផ្លាស់ទៅលេងនៅលីគកំពូលកាតា

308

ក្លឹបទាំងពីរបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្សែការពារកណ្តាលសញ្ជាតិម៉ិកស៊ិក Hector Moreno បានចាកចេញពីក្រុមអេស្ប៉ាញ Real Sociedad ដើម្បីចុះកុងត្រាជាមួយក្លឹប Al Gharafa ក្នុងលីគកំពូលកាតា។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះលេងឲ្យជម្រើសជាតិមុិចស៊ីកូ ១០០ ប្រកួត និងធ្លាប់លេងឲ្យក្លឹប Espanyol, PSV Eindhoven និង Roma ។

ប្រភពពីក្លឹប Real Sociedad បាននិយាយថា“ Real Sociedad និង Al-Gharafa SC បានឈានដល់កិច្ចព្រមព្រៀងដំបូងសំរាប់ការផ្ទេរ Hector Moreno” ។

កីឡាកររូបនេះកំពុងស្ថិតនៅក្នុងប្រទេសកាតា ដោយបានការអនុញ្ញាតពីក្លឹបដើម្បីឆ្លងកាត់ការត្រួតពិនិត្យសុខភាព។

ប្រភព៖ Supersport