ខ្លាំងបាត់! Buriram ត្រៀមចុះហត្ថលេខាទិញយកខ្សែប្រយុទ្ធ ធ្លាប់លេងនៅ Premier League

462

ក្លឹបយក្សថៃ Buriram United មានបំណងចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ខាងជើង Kyle Lafferty ពីក្លិប Rangers FC ដែលមានអតីតកីឡាករជម្រើសជាតិអង់គ្លេស Steven Gerrard ជាអ្នកចាត់ការ​។

កីឡាករ Lafferty វ័យ ៣១ ឆ្នាំធ្លាប់លេងឲ្យជម្រើសជាតិជាង ៧០ប្រកួតនិងជាសមាជិកសំខាន់របស់ក្រុម Rangers ដោយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី ២នៅក្នុងក្របខ័ណ្ឌលីគកំពូលអៀរឡង់ នៅពីក្រោយក្រុម Celtic កាលពីរដូវកាលមុន។

រូបគេ​បានចាប់ផ្តើមអាជីពជាមួយក្រុម Burnley នៅក្នុងក្របខ័ណ្ឌ English Championship ហើយក៏ធ្លាប់ជាកីឡាករក្លឹបបាល់ទាត់អង់គ្លេស Darlington, Birmingham City និង Norwich City ផងដែរដោយធ្លាប់បានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Premier League អំឡុងរដូវកាល ២០១៥-១៦។

កាសែតប្រចាំថ្ងៃរបស់ស្កុតឡេនបានរាយការណ៍ថា Buriram “បានបើកការចរចាជាមួយ Rangers អំពីតម្លៃនៃការផ្ទេរ” ។ ក្រុម Buriram បច្ចុប្បន្នមាន ៣ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Thai League 1 បន្ទាប់ពី ១៦ ប្រកួត ហើយពួកគេរំពឹងថានឹងវិលមកលេងនៅ AFC Champions League នៅរដូវកាលក្រោយ។

ថ្មីៗនេះ Buriram United ក៏បានប្រកាសពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ ២៩ ឆ្នាំរបស់ក្លិប Arsenal និង AS Monaco កីឡាករ Nacer Barazite ពីក្លឹប Al Jazira ក្របខ័ណ្ឌ​ UAE Pro League ។

ប្រភព៖ Fox Sport Asia