ខុសស្រឡះ ៣៦០ ដឺក្រេ! តាមពិត Pipo នឹងផ្លាស់មកក្លឹបកម្ពុជាមួយនេះសោះ

8655

ខ្សែប្រយុទ្ធថៃ Siroch Chatthong ឈ្មោះក្រៅ Pipo បានកំពុងស្ថិតក្នុងពាក្យចចាមអារាមថានឹងផ្លាស់មកកាន់ក្លឹបលីគកំពូលកម្ពុជាភ្នំពេញក្រោន ដោយសារព័ត៌មានថៃ ក៏មានការភ្ងាក់ផ្អើលធ្វើការចុះផ្សាយដំណឹងមួយនេះផងដែរ។

ប៉ុន្តែចម្លែកអ្វីនៅថ្ងៃនេះ បែរជា Pipo ត្រូវបានគេប្រទះឃើញក្នុងទិន្នន័យ Wikipedia ជាកីឡាកររបស់ក្លឹបបាល់ទាត់ ដែលនឹងឡើងមកកាន់ក្របខ័ណ្ឌលីគកំពូលកម្ពុជារដូវកាលក្រោយ ព្រៃវែងឯណោះវិញ គឺផ្ទុយស្រឡះពីភ្នំពេញក្រោន។

មូលហេតុពិតប្រាកដ គេនៅមិនទាន់អាចធ្វើការសន្និដ្ឋានបាននោះទេ ដោយមិនទាន់មានប្រភពផ្លូវការណាមួយបញ្ជាក់ ។ 

គួរដឹងផងដែរថា កីឡាកររបស់ក្រុមជម្រើសជាតិថៃវ័យ ២៧ ឆ្នាំ Siroch Chatthong កំពុងលេងឲ្យក្លឹប BG Pathum United ក្នុងលីគកំពូលថៃ។ បច្ចុប្បន្ន BG Pathum កំពុងមានខ្សែប្រយុទ្ធកំពូល ២ រូបគឺ Diogo និង Teerasil Dangda៕