ក្លឹបជប៉ុន Vissel Kobe បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធអាល្លឺម៉ង់ Lukas Podolski បន្ទាប់ពីបានរួមរស់ជាមួយក្លឹបអស់រយៈពេល ២ ឆ្នាំកន្លះ។
តារាជួយអាឡឺម៉ង់លើកពាន World Cup ឆ្នាំ ២០១៤ រូបនេះកំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅលេងឲ្យក្លឹបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim ក្រោយពីដំណើរទស្សនកិច្ចរបស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះទៅកាន់ក្លឹបអំឡុង ៣ ថ្ងៃមុន។
Podolski បានចូលរួមជាមួយក្រុម Vissel Kobe កាលពីខែសីហាឆ្នាំ ២០១៧ ពីក្លឹប Galatasary ក្នុងតម្លៃខ្លួន ២,៦ លានផោន និងបង្ហាញខ្លួនឲ្យក្រុម J1.League មួយនេះបាន ៦០ ប្រកួតរកបាន ១៧ គ្រាប់ និង Assist ១២ លើក។