ក្លឹប Pahang FA ត្រូវបង់ ១,២ លានដុល្លារអាមេរិកឲ្យកីឡាករ Mohamadou Sumareh

1865

សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានចេញបញ្ជាបង្គាប់ឲ្យក្លឹប Pahang FA ត្រូវតែបង់ប្រាក់ចំនួន ១,២ លានដុល្លារអាមេរិកទៅឲ្យខ្សែបម្រើប្រយុទ្ធ Mohamadou Sumareh។

FIFA បានធ្វើការស៊ើបអង្កេត បន្ទាប់ពី Mohamadou Sumareh បានដាក់ពាក្យបណ្តឹងជុំវិញរឿងចម្រូងចម្រាស់ ដែលក្លឹប Pahang FA មិនបានបើកប្រាក់ខែតាមកិច្ចសន្យា។

Mohamadou Sumareh ដើមកំណើត Gambian ដែលបានចូលសញ្ជាតិម៉ាឡេស៊ី បានចាកចេញពីក្លឹប Pahang កាលពីខែសីហាឆ្នាំមុន ទៅកាន់ក្លឹបថៃ Police Tero បន្ទាប់ពីរូបគេបានអះអាងថា ក្លឹបម៉ាឡេស៊ីខកខាន មិនបានបើកប្រាក់ខែតាមកិច្ចសន្យារបស់គេឡើយ។

ទឹកប្រាក់ចំនួន ១,២ លានដុល្លារអាមេរិក ដែលបានប្រកាសដោយ FIFA គឺជាការបូកសរុបនៃកំណើនប្រចាំឆ្នាំ និងបូកបន្ថែមនៃករណីបំពានកិច្ចសន្យាសម្រាប់ឆ្នាំ២០២០ និងឆ្នាំ ២០២១ ។

Pahang FA អាចមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅតុលាការបាន ។ បើមិនដូច្នោះទេ ពួកគេមានរយៈពេល 45 ថ្ងៃដើម្បីទូទាត់ចំនួនទឹកប្រាក់ ដែលត្រូវបង់ទៅឲ្យ Mohamadou Sumareh ។