ក្លឹប Malaga ព្យួរ​ជើងគ្រូបង្វឹកភ្លាមៗ ក្រោយបែកធ្លាយរូបអាក្រាត

1492

ក្លឹបអេស្ប៉ាញ Malaga បានព្យួរជើងគ្រូបង្វឹកលោក Victor Sanchez ភ្លាមៗ​ បន្ទាប់ពីបែកធ្លាយវីដេអូអាក្រាតកាយរបស់លោកនៅលើអ៊ីនធឺណិត។

ក្លឹប​បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថា“ ផ្អែកលើហេតុការណ៍ដែលបានឃើញថ្មីៗយើងបានផ្អាកលោក Sanchez ជាបន្ទាន់​រហូតដល់មានការស៊ើបអង្កេតជាក់លាក់មួយត្រូវបានអនុវត្តន៍” ។

គ្រូបង្វឹក​វ័យ ៤៣ ឆ្នាំជាអតីតខ្សែបម្រើរបស់ក្លឹប Real Madrid បានឆ្លើយតបផងដែរថា គាត់កំពុងរងនូវឧក្រិដ្ឋកម្មប្រឆាំងនឹងភាពឯកជន ជាមួយនឹងការគំរៀមជំរិតទារប្រាក់។

លោកបានមានប្រសាសន៍ថា“ បញ្ហាគឺស្ថិតនៅក្នុងដៃរបស់ប៉ូលីស ការចែករំលែកឬផ្សព្វផ្សាយខ្លឹមសារអាថ៌កំបាំងរបស់បុគ្គលណាម្នាក់ដោយគ្មានការអនុញ្ញាតគឺជាបទឧក្រិដ្ឋមួយ” ។

គួរដឹងដែរថា Malaga បានធ្លាក់មកក្របខ័ណ្ឌលីគទី ២ អេស្ប៉ាញ ហើយបច្ចុប្បន្ន​ស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៦ ក្នុងចំណោម ២២ក្រុម។