ក្លឹប Hanoi FC វៀតណាម ត្រៀមដាក់សំណើរទិញយក Ricardo Quaresma ពី Besiktas

425

យោងតាមប្រភពពីវៀតណាមបានឲ្យដឹងថា ក្លឹបជើងឯកលីគកំពូល Hanoi FC បានដាក់សំណើរទិញយកខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់ Ricardo Quaresma ពីក្លឹប Besiktas របស់ទួកគី។

កីឡាករវ័យ ៣៥ ឆ្នាំដែលជួយព័រទុយហ្គាល់លើកពាន Euro នៅឆ្នាំ ២០១៦ នៅសល់កិច្ចសន្យាតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយ Besiktas ពោលគឺរហូតដល់ខែមិថុនាឆ្នាំ ២០២០។​

ខ្សែបម្រើស្លាបរូបនេះមានបទពិសោធន៍ធ្លាប់លេងនៅតាមបណ្តាក្លឹបធំៗជាច្រើននៅអឺរ៉ុបមានដូចជា Sporting Lisbon, FC Porto, Barcelona, Inter Milan, Chelsea និងក្លឹប Shabab Al Ahli របស់អារ៉ាប់រួមជាដើម។

តាមរយៈសារបែកធ្លាយមួយរបស់លោក Oscar Soler Sola ដែលអះអាងខ្លួនថាជាប្រធានផ្នែកកីឡាដែលទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ បានសរសេរតំណរភ្ជាប់ទៅកាន់តម្លៃខ្លួន និងលទ្ធភាពដែល Quaresma អាចចាកចេញពី Besiktas ប្រសិនបើ Hanoi FC អាចនិយាយត្រូវថ្លៃជាមួយសាមីខ្លួន។​