ក្លឹប Alaves របស់អេស្ប៉ាញ កំពុងទាក់ទង ខ្សែបម្រើជម្រើសជាតិវៀតណាមមួយរូប

370

ក្លឹបលីគកំពូលអេស្ប៉ាញ Deportivo Alaves ត្រូវបានគេរាយការណ៍ថា កំពុងទាក់ទងកីឡាករជម្រើសជាតិវៀតណាម Nguyen Tuan Anh ដើម្បីមកជំនួសតំណែងកីឡាករខ្សែបម្រើ Tomas Pina ដែលបច្ចុប្បន្នកំពុងរងរបួស។

Related image

បើតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមផ្សាយថា Alaves បានចាប់អារម្មណ៍ខ្សែបម្រើរូបនេះ មកធ្វើតេស្តសមត្ថភាព ប្រសិនបើល្អ ក្លឹបនឹងសម្រេចចុះហត្ថលេខាយកតែម្តង ពេលទីផ្សារដោះដូរកីឡាករចាប់ផ្តើមបើកនៅខែមករាខាងមុខ។

ទោះបីយ៉ាងណា Nguyen Tuan Anh ដែលបច្ចុប្បន្នមានវ័យ ២៤ឆ្នាំជាសមាជិករបស់ក្លឹប Hoang Anh Gia Lai (HAGL) និងក្រុមជម្រើសជាតិវៀតណាម គេនៅពុំទាន់ច្បាស់ ១០០% នៅឡើយទេថាក្លឹបនៅ V.League អនុញ្ញាតឲ្យចាកចេញ ព្រោះរូបគេជាកម្លាំងស្នូលសំខាន់សម្រាប់ក្លឹបត្រៀមរដូវកាលថ្មី។

Image result for Deportivo Alaves Nguyen Tuan Anh

Alaves កំពុងស្ថិតនៅលេខ ១៥ នៅក្របខណ្ឌ La Liga ដោយទទួលបាន ១៨ ពិន្ទុពី ១៦ ប្រកួតដោយដេញតាមពីក្រោយក្រុមកំពូលតារាង ១៦ ពិន្ទុ។