ក្លឹប Al Duhail ទិញបានខ្សែប្រយុទ្ធកូរ៉េខាងជើងពីក្លឹប Juventus

551

ក្រុម Al Duhail SC របស់លីគកំពូលកាតា Qatar Stars League បានប្រកាសពីការចុះហត្ថលេខាលើកីឡាករកូរ៉េខាងជើង Han Kwang-song ពីក្លឹប Juventus។

Image result for han kwang-song al duhail

ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំរូបនេះ រួមរស់បានតែ ៣ ខែប៉ុណ្ណោះជាមួយក្លឹបអុីតាលី Juventus បន្ទាប់ពីផ្ទេរពីក្លឹប Cagliari ក្នុងតម្លៃ ៣.៥ លានអឺរ៉ូ ហើយត្រូវ Juventus លក់តទៅឲ្យក្លឹបកាតា Al Duhail ក្នុងតម្លៃ ៥ លានអឺរ៉ូ នេះបើយោងតាមរបាយការណ៍ Bianconeri។

Image result for han kwang-song al duhail

គួរបញ្ជាក់ដែរថា នេះជាកីឡាករចំណូលថ្មីទី ៣ របស់ក្លឹប Al Duhail ដែលទិញពី Juventus ដែលកាលពីពេលថ្មីៗនេះ ក្លឹបក៏បានចុះហត្ថលេខាយកខ្សែការពារ Medhi Benatia និងខ្សែប្រយុទ្ធក្រូអាត Mario Mandzukic មកចូលរួមផងដែរ។