ក្លឹប ៤ នៅលីគកំពូលម៉ាឡេស៊ី កំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធថៃ Adisak Kraisorn

250

បន្ទាប់ពីខ្សែប្រយុទ្ធក្រុមជម្រើសជាតិថៃ Adisak Kraisorn បានបើកចំហរបំណងចង់ផ្លាស់អាជីពទៅក្រៅប្រទេសភ្លាម ស្រាប់តែមានក្លឹប ៤ នៅលីគកំពូលម៉ាឡេស៊ីត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើកីឡាកររបស់ក្រុម Port FC រូបនេះ។

តារាវ័យ ២៩ ឆ្នាំធ្លាប់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសថៃកាលពីពេលថ្មីៗនេះថា រូបគេមានបំណង់ចង់ផ្លាស់ទៅលេងនៅលីគបរទេសដែលជាលីគរបស់ ម៉ាឡេស៊ី ឫវៀតណាមជាដើម។ ក្រោយមកស្រាប់តែមានសារព័ត៌មាន Vocketfc របស់ម៉ាឡេស៊ីរាយការណ៍ថា មានក្លឹបរហូតដល់ទៅ ៤ នៅ Liga Malaysia មានគំរោងចចារនាំយករូបគេមកចូលរួម ដោយក្លឹបទាំង ៤ នោះមាន Pahang, Felda United, Petaling Jaya City FC និង Sabah។

គួរដឹងដែរថា Adisak Kraisorn ធ្លាប់ប្រកបអាជីពនៅក្លឹបធំៗក្នុងប្រទេសថៃជាច្រើនមាន Buriram United ,BEC Tero Sasana និង Muangthong United មុនផ្លាស់ទៅ Port FC នៅដើមឆ្នាំ ២០២០។

ប្រភព៖ Vocket FC