ក្លឹប ៤ កំពុងប្រជែងគ្នាយក Lukas Podolski ពី Vissel Kobe

2947

យោងតាម​សារព័ត៌មាន​ Kolner Stadt-Anzeiger បានរាយការណ៍កាលពីថ្ងៃច័ន្ទថា ខ្សែប្រយុទ្ធអាឡឺម៉ង់ Lukas Podolski របស់ក្រុមជប៉ុន Vissel Kobe កំពុងត្រូវបានចាប់អារម្មណ៍ពីក្រុមលីគកំពូលអាមេរិក Chicago Fire និងក្រុម​លីគកំពូលប៉ូឡូញ Gornik Zabrze។

អតីតតារា World Cup អាឡឺម៉ង់វ័យ ៣៤ ឆ្នាំរូបនេះក៏មានទំនាក់ទំនងជាមួយក្រុម Monterrey របស់មុិកស៊ីកូ​ និង Flamengo របស់ប្រេស៊ីលផងដែរ។ តែ Chicago Fire ប្រហែលជាក្លឹបចុងក្រោយដែល Podastki ជ្រើសរើសព្រោះអតីតមិត្តរួមក្រុមអាល្លឺម៉ង់របស់គេ Bastian Schweinsteiger កំពុងលេង។

គួររំលឹក​ថា Podolski បានចូលរួមជាមួយ Vissel Kobe នៅរដូវកាលឆ្នាំ ២០១៧ លើកិច្ចសន្យារយៈពេល ២ ឆ្នាំកន្លះនិងរកបាន ៥ គ្រាប់ក្នុងមួយរដូវកាល J1.League ទាំង ៣ រដូវកាល​របស់​គេ។

Podolski និងមិត្តរួមក្រុមសញ្ជាតិអេស្ប៉ាញ ២ រូបទៀតគឺ Andres Iniesta និង David Villa នៅមានឱកាសឈ្នះពានលើកដំបូងជាមួយក្លឹបចុងក្រោយ ក្នុងការប្រកួតពានរង្វាន់ Emperor’s Cup ជាមួយក្រុម Kashima Antlers ក្នុងវគ្គផ្តាច់ព្រ័ត្រខាងមុខនេះ។