ក្លឹប​បាល់ទាត់កម្ពុជាចំនួន ៥ ទទួលបាន​អាជ្ញាប័ណ្ឌពី AFC

164

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានបង្ហាញឲ្យ​ដឹង​ថាមានក្លឹបកម្ពុជា​ចំនួន ៥ មាន​អាជ្ញាប័ណ្ឌ​ ឫ Licensed ដែល​អាច​ចូល​រួម​ប្រកួត​ក្នុងពាន​រង្វាន់ AFC Cup ឆ្នាំ ២០២១ បាន។

ក្លឹប​ទាំង ៥ នោះ​រួមមាន បឹង​កេត, ព្រះខ័នរាជស្វាយរៀង, ភ្នំពេញ​ក្រោន, វិសាខា និង​អង្គរថាយហ្គ័រ ។

បើ​ទោះ​បី​ជាក្លឹបទាំង ៥ នេះមានអាជ្ញាប័ណ្ឌពី​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី​អាច​លេង AFC Cup ឆ្នាំ ២០២១ យ៉ាងណាក្តី ប៉ុន្តែ​មាន​តែ ២ ក្លឹបប៉ុណ្ណោះដែល AFC ផ្តល់កៅអី​ឲ្យសម្រាប់កម្ពុជានៅ AFC Cup 2021។

ក្នុងនោះក្លឹបបឹង​កេត ទទួលបាន​កៅអីវគ្គ​ជម្រុះ​ក្នុង​ពូលតំបន់​អាស៊ាន (AFC Cup ASEAN ZONE) ក្នុង​នាម​ជា​ក្រុម​ជើង​ឯកលីគ​កំពូលកម្ពុជារដូវ​កាល ២០២០ ហើយ​ក្លឹបវិសាខា ទទួលបាន​កៅអី​វគ្គ​ជម្រុះ​ Play-off តំបន់​អាស៊ាន​ (AFC Cup ASEAN NONE Qualifying) ។