ក្លឹបអ្នកមាន Port FC ប្រកាសទិញបានខ្សែការពារឆ្នើមពី Muangthong United

482

ក្លឹបជើងឯក FA Cup ថៃ ២០១៩ Port FC បានប្រកាស​ទិញបានខ្សែការពារឆ្នើម Adisorn Promrak ពីក្លឹប Muangthong United។​

មិនមានរបាយការណ៍ណាមួយបញ្ជាក់ពីតម្លៃផ្ទេរ លើកីឡាករវ័យ ២៦ ឆ្នាំរូបនេះ​ទេ ប៉ុន្តែ​ប្រភពក្រៅផ្លូវការបានប៉ាន់ស្មានថាប្រហែលជាមានតម្លៃខ្លួន មិនតិចជាង ២០ លានបាត (៦២៥ ០០០ ដុល្លារ​)​។​

គួរដឹងដែរថា Adisorn Phromrak បានផ្លាស់ពីក្លឹប BEC Tero Sasana មកកាន់ SCG Muangthong United ក្នុងឆ្នាំ ២០១៦ និងបានជាប់ជម្រើសជាតិថៃតាំងពីឆ្នាំ ២០១៤។

សម្រាប់ Port FC នឹងគ្រោងធ្វើការហ្វឹកហាត់នៅខែកក្កដាខាងមុខនេះ ដើម្បីត្រៀមបន្តរដូវកាល នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២០។​