ក្លឹបអ្នកមានម៉ាឡេស៊ី Johor DT យកបាន ៣ ពិន្ទុលើកដំបូងនៅ ACL 2020

456

ក្លឹបអ្នកមានម៉ាឡេស៊ី Johor Darul Ta’zim បានយកឈ្នះក្រុមកូរ៉េខាងត្បូង Suwon Bluewings ដោយលទ្ធផល ២-១ ក្នុងប្រកួតទី ២ ពានរង្វាន់ AFC Champions League វគ្គជម្រុះក្នុងពូល G។

Image may contain: 2 people, people playing sports, stadium and outdoor

ចាប់ផ្តើមការប្រកួតបាន ១៣ នាទីក្រុមម្ចាស់ផ្ទះ JDT មានឪកាសស៊ុតបាល់ពិន័យ ១១ ម៉ែត្រនាំមុខ ១ គ្រាប់មុនដោយកីឡាករ Gonzalo Cabrera។ ឈានចូលវគ្គទី ២ Suwon ក៏តាមស្មើបានវិញនៅនាទី ៥១ មិនយូរប៉ុន្មានខ្សែការពារ Mauricio ក៏តែតនាំមុខសារជាថ្មីនៅនាទី ៧៣ ឲ្យ JDT រក្សាលទ្ធផល ២-១ ដល់ចប់ការប្រកួត។

Image may contain: 3 people, people playing sports and outdoor

នេះជាការទទួលបាន ៣ ពិន្ទុលើកដំបូងក្រោយឆ្លងកាត់ ២ ប្រកួតរបស់ក្រុមខ្លាំងម៉ាឡេស៊ីក្នុងពូល G ។ ខណៈប្រកួតបន្ទាប់នៅ ACL, JDT និងត្រូវវិលទៅកាន់ទឹកដី Suwon Bluewings វិញនៅថ្ងៃទី ៨ ខែមេសា។