ក្លឹបអារ៉ាប់ Al Ahli ទិញបានអតីតខ្សែបម្រើ Chelsea មួយរូប

1658

អតីតខ្សែបម្រើក្លឹប Werder Bremen និងតោខៀវ Chelsea កីឡាករ ​Marko Marin បានបញ្ចប់ការផ្ទេរទៅកាន់ក្លឹប Al Ahli FC របស់​លីគកំពូលអារ៉ាប៊ីសាអូឌីត Saudi Professional League។​

កីឡាករ​សញ្ជាតិអាឡឺម៉ង់វ័យ ៣០ ឆ្នាំរូបនេះ បានចូលរួមជាមួយក្រុម Red Star Belgrade របស់ស៊ែប៊ីតាំងពីឆ្នាំ ២០១៨ និងរកបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួន ៥៦ ប្រកួតសម្រាប់​ក្លឹប។

ក្លឹប Al Ahli FC បានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃអាទិត្យថា“ ប្រធានក្លឹបលោក Ahmad Al-Sayegh បានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករ Marko Marin នឹងបញ្ចប់ការផ្ទេរពី Red Star Belgrade ក្រោយឆ្លងកាត់តេស្តសុខភាពចប់រួចរាល់”។​

Al Ahli បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងរដូវកាល ២០១៨-១៩ ក្នុងក្របខ័ណ្ឌ Saudi Professional League ហើយត្រៀមលេងជម្រុះដើម្បីយកកៅអីពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ ។

បច្ចុប្បន្ន Al Ahli កំពុងស្ថិតនៅលេខរៀងទី ៤ ក្នុងតារាងមាន ២៣ ពិន្ទុពី ១២ ប្រកួតឃ្លាតពីក្រុមកំពូលតារាង Al Nassr FC ចំនួន ៦ ពិន្ទុ។