ក្លឹបអង្គរថាយហ្គឺរ ធ្វើតេស្តទឹកនោមកីឡាករ មុនជួបគីរីវង់ក្នុងសប្តាហ៍ទី ៣

224

ក្លឹបបាល់ទាត់អង្គរថាយហ្គឺរ បានរៀបចំធ្វើតេស្តពិនិត្យសុខភាព និងទឹកនោមកីឡាករទាំងអស់ ដើម្បីរកមើលសារធាតុហាមឃាត់ ដូចជាសារធាតុញៀន មុនទទួលគីរីវង់សុខសែនជ័យក្នុងសប្តាហ៍ទី ៣ នៃលីគកំពូលកម្ពុជាឆ្នាំ ២០២០។​

តាមរយៈការប្រកាសរបស់ក្លឹបនាថ្ងៃទី ២៦ ខែកុម្ភៈ នៅលើបណ្តាញសង្គម បានទទួលការធ្វើតេស្តទឹកនោមដើម្បីស្វែងរកសារធាតុញៀន ក្នុងការធានាអោយបាននៅគុណភាព និងជាគំរូ ហើយក៏ជាការចង្អុលបង្ហាញដល់អ្នកគាំទ្រដែលបានគាំទ្រពួកយើង ហើយក្នុងនោះចំនួនកីឡាករដែលបានចូលធ្វើតេស្តមាន ២៧ រូប និងក្រុមការងារ ៤រូប។