ក្លឹបស៊ុតអែត Malmo ប្រកាស​តែង​តាំង​គ្រូ​បង្វឹក​ថ្មី​ ជា​អតីត​កីឡាករ AC Milan

283

អតីត​កីឡាករ​ AC Milan និងជម្រើស​ជាតិ​ដាណឺម៉ាកលោក John Dahl Tomasson ​ត្រូវបាន​ប្រកាស​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី​របស់ក្លឹប​ FF Malmo នៃ​លី​គ​កំពូល​ប្រទេស​ស៊ុយអែត​។

Image result for Jon Dahl Tomasson malmo

​បុរស​វ័យ ​៤៣​ឆ្នាំ​ខាងលើ​បាន​ចាក​ចេញ ពី​តំណែង​ជា​ជំនួយការ​គ្រូ​បង្វឹក​​ក្រុម​ជម្រើស​ជាតិដា​ណឺ​ម៉ាក​ ក្រោយ​រួមចំណែក​ជួយ​ឲ្យក្រុមទទួល​បាន​កៅអី Euro ២០២០​។​ ខណៈលោកជាអ្នកទទួលភារកិច្ចដឹកនាំបន្តពី ​លោក Uwe Roesler ​បន្ទាប់ពីក្លឹបបានបណ្តេញចេញ ក្រោយ​ដឹកនាំក្រុម Malmo បញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​២ ​នៃ​ក្រប​ខណ្ឌ​លី​គ​កំពូល​ស៊ុយអែត រដូវកាលមុន​។​

Related image

ក្លឹបម្ចាស់​ជើងឯក​លី​គ​កំពូល​ស៊ុយអែត ​២០​សម័យ Malmo នឹង​ត្រូវ​ប្រកួតប្រជែង​ក្នុង​ក្រប​ខណ្ឌ UEFA Europa League ​ដោយ​ត្រូវជួប​ជាមួយ​ក្លឹប​អាល្លឺម៉ង់ Wolfsburg៕