ក្លឹបវៀតណាមមួយ ខិតជិតទិញបានខ្សែបម្រើមួយរូបតម្លៃខ្ទង់លានដុល្លា

2736

កីឡាករវៀតណាមសញ្ជាតិអាមេរិក Lee Nguyen ត្រូវបានគេរាយការណ៍ថា ខិតជិតចុះកិច្ចសន្យាជាមួយក្រុម Ho Chi Minh City លេងក្នុងក្របខ័ណ្ឌលីគកំពូលវៀតណាម V.League 1។

Image result for Lee Nguyen

ក្រុមជើងឯករង V.League 1 មួយនេះ គ្រោងនិងបំបែកកំណត់ត្រាប្រាក់ខ្ទង់លានដុល្លារដើម្បីនាំយកខ្សែបម្រើវ័យ ៣៣ រូបនេះមកកាន់ប្រទេសវៀតណាមសារជាថ្មី។

Lee Nguyen បានផ្តើមអាជីពដំបូងជាមួយក្រុម PSV Eindhoven របស់លីគកំពូលហូឡង់ក្នុងឆ្នាំ ២០០៦។ នៅគ្រានោះរូបគេធ្លាប់លេងជាមួយតារាកំពូលជាច្រើនរួមមាន អតីតខ្សែការពារ Chelsea, Alex អតីតខ្សែបម្រើ  Barcelona, ​​Ibrahim Afellay និងកីឡាករ Patrick Kluivert។

Image result for Lee Nguyen vs iniesta

ពេលត្រលប់មកកាន់ទឹកដីវៀតណាមក្នុងឆ្នាំ ២០០៩ រូបគេបានចូលរួមជាមួយក្រុម Hoang Anh Gia Lai និង Becamex Binh Duong នៅរដូវបន្ទាប់។ ចំណាយពេល ៣ ឆ្នាំ Lee Nguyen ក៏ត្រលប់ទៅលេងនៅក្របខ័ណ្ឌ MLS របស់អាមេរិកជាមួយក្រុម Los Angeles FC និង Inter Miami ផងដែរ។