ក្លឹបរុស្ស៊ី Zenit ទិញបានខ្សែបម្រើស្លាប Malcom ពីក្លឹប Barcelona

302

ក្លឹបទាំងពីរបានប្រកាសកាលពីថ្ងៃសុក្រថាក្លឹប Zenit St Petersburg បានចុះហត្ថលេខាលើខ្សែបម្រើស្លាបប្រេស៊ីល Malcom ពីម្ចាស់ជើងឯកអេស្ប៉ាញ Barcelona ក្នុងតម្លៃដំបូង ៤០ លានផោន។

កីឡាករវ័យ ២២ ឆ្នាំដែលបានចូលរួមជាមួយក្រុម Catalans កាលពីរដូវកាលមុនពីក្លឹបបារាំង Girondins Bordeaux បានបង្ហាញខ្លួនចំនួន ២៤ ប្រកួតសម្រាប់ក្រុមរបស់លោក Ernesto Valverde កាលពីរដូវកាលមុនដោយរកបាន ៤ គ្រាប់ក្នុងរាល់ការប្រកួតទាំងអស់។

ក្លឹប La Liga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ក្រុម Barcelona និង Zenit St Petersburg បានឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់ការផ្ទេរកីឡាករ Malcom ។ ក្រុមយក្សរុស្ស៊ីនឹងបង់ប្រាក់ ៤០ លានផោនបូកនឹង ៥ លានអឺរ៉ូជាអថេរ” ។

បច្ចុប្បន្ន Zanit មិនទាន់ស្គាល់រស់ជាតិចាញ់នៅឡើយទេ ហើយបន្តឈរនៅកំពូលតារាងនៃលីគកំពូលរុស្ស៊ីដោយឈ្នះ ៣ ពី ៣ ប្រកួត។

ប្រភព៖ Supersport