ក្លឹបយក្សម៉ាឡេស៊ី Johor DT ក្លាយជាក្លឹបដំបូងគេនៅអាស៊ានចាប់ដៃគូជាមួយអង្គការ UNICEF

135

ក្លឹបយក្សម៉ាឡេស៊ី Johor Darul Ta’zim គឺជាក្លឹបដំបូងគេនៅអាស៊ានដែលបានចុះកិច្ចសន្យាជាមួយអង្គការយូនីសេហ្វ (UNICEF) ដែលជាអង្គការសប្បុរសធម៌ដ៏ល្បី និងធំបំផុតមួយនៅលើពិភពលោក។

UNICEF ជាអង្គការផ្តល់ជំនួយមនុស្សធម៌ ការអភិវឌ្ឍន៍ និងការពារសិទ្ធកុមារនៅជុំវិញពិភពលោក។ អង្គការនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។

ឡូហ្គូរបស់អង្គការ UNICEF នេះក៏ទំនងជាត្រូវបានបង្ហាញនៅសម្លៀកបំពាក់ថ្មីរបស់ JDT សម្រាប់រដូវកាល ២០២១ ផងដែរ។

ប្រធានក្លឹបព្រះអង្គម្ចាស់ Tunku Ismail Idris បានមានប្រសាសន៍ថា៖“ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលក្លឹប JDT នឹងក្លាយជាដៃគូផ្លូវការដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការដែលមិនគួរឱ្យជឿនេះ” ។

គួរបញ្ជាក់ថា កិច្ចសន្យានេះមានរយៈពេល ១ ឆ្នាំ ហើយ JDT និងក្លាយជាផ្នែកមួយនៃក្លឹបបាល់ទាត់ល្បីៗមួយចំនួនដូចជា Barcelona និង Manchester City ជាដើម ដែលបានធ្វើការជាមួយអង្គការខាងលើនេះ។