ក្លឹបភ្នំពេញក្រោន រៀបចំការហ្វឹកហាត់ដោយខ្លួនឯង តាមអនឡាញសម្រាប់កីឡាករគ្រប់ៗរូប

277

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC កាលពីថ្ងៃព្រហស្បត្តិ៍បានប្រកាសពីការផ្អាកប្រកួតបាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ ជាបណ្ដោះអាសន្នដោយសារបញ្ហាជំងឺ COVID 19។

Image may contain: 4 people, people playing sports and outdoor

ទោះយ៉ាងណាក្តី ក្លឹបនីមួយៗនៅលីគកំពូលបានរៀបចំវិធានការហ្វឹកហាត់ផ្សេងៗគ្នា ជាមួយគ្នានេះផងដែរ អ្នកចាត់ការក្រុមភ្នំពេញក្រោន លោក កែវ សុខង៉ន បានប្រាប់ថា ក្លឹបបានរៀបចំការហ្វឹកហាត់ដោយខ្លួនឯងសម្រាប់កីឡាករ ដោយផ្ញើរលំហាត់តាមអនឡាញ។

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិបានបន្ថែមទៀតថា៖ “តាំងពីប្រកួតជាមួយអង្គរថាយហ្គឺរ ក្លឹបបានអនុញ្ញាតឲ្យកីឡាករសម្រាក ៣ ថ្ងៃ ហើយកីឡាករទាំងអស់នឹងវិលត្រលប់មកក្លឹបវិញនៅថ្ងៃចន្ទ ទី២៣ ខែមីនា តែក្នុងពេលនោះដែរ នឹងមានការធ្វើតេស្ដពិនិត្យសុខភាពពួកគេជាមុនសិនដើម្បីវាយតម្លៃមើលថាតើអាចហាត់ជុំគ្នាវិញឬយ៉ាងណា” ។

Image may contain: 7 people, outdoor

គួរឱ្យដឹងថា ការប្រកាសបិទការប្រកួតបាល់ទាត់លីគកំពូលកម្ពុជារដូវកាល ២០២០ ចាប់ពីសប្ដាហ៍ទី ៦ តទៅ បូករួមទាំងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដោយសារតែការព្រួយបារម្ភពីការរីករាលដាលជំងឺ COVID 19 ដែលកំពុងកើតឡើងស្ទើរពាសពេញពិភពលោក និងនៅប្រទេសកម្ពុជា។