ក្លឹបនៅអាស៊ីមួយ ចុះហត្ថលេខាខ្ចីជើងខ្សែបម្រើមួយរូបលេងនៅអឺរ៉ុប

2632

ក្រុមម្ចាស់ជើងឯកលីគកំពូលអារ៉ាប់រួមរដូវកាល ២០១៨-១៩ Sharjah FC បានចុះហត្ថលេខាយកខ្សែបម្រើស្លាបប្រេស៊ីល Caio Lucas Fernandes ពីក្លឹបព័រទុយហ្កាល់ SL Benfica។

Related image

មុនចូលរួមជាមួយ Benfica កីឡាករវ័យ ២៥ ឆ្នាំរូបនេះ ក៏ធ្លាប់លេងនៅលីគកំពូលអារ៉ាប់រួម UAE Pro-League មួយនេះផងដែរកាលពីឆ្នាំមុន ដោយជាកីឡាកររបស់ក្លឹប Al Ain។

ការវិលត្រលប់មកកាន់ប្រទេសអារ៉ាប់រួមជាលើកទី ២ នេះ Caio បានចុះកុងត្រារយៈពេល ១៨ ខែក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយ Sharjah បន្ទាប់ពីពុំសូ​វបានបង្ហាញខ្លួនជាមួយក្លឹបយក្ស Benfica។

ម្យ៉ាងវិញទៀតទឹកដីអាស៊ី អាចជាទីកន្លែងជោគជ័យក្នុងអាជីពរបស់រូបគេផងដែរ ដោយអតីតកាលរូបគេធ្លាប់បានជួយក្រុមជប៉ុន Kashima Antlers ឈ្នះពាន J.League Cup និង J.1 League ក្នុងឆ្នាំ ២០១៥ , ជួយ Al Ain លើកពាន UAE Pro-League, UAE President’s Cup ក្នុងរដូវកាល ២០១៧-១៨ និងឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Champions League ក្នុងឆ្នាំ ២០១៦។

Related image

ក្រុម Sharjah FC ក៏នឹងបង្ហាញខ្លួននៅក្នុងពានរង្វាន់ AFC Champions League ឆ្នាំ ២០២០ ផងដែរដែលក្រុមអារ៉ាប់រួមមួយនេះ នៅពូល C ជាមួយក្រុម Persepolis FC របស់អ៊ីរ៉ង់, Al Duhail SC របស់កាតា និង Al Taawoun FC របស់អារ៉ាប៊ីសាអូឌីត។