ក្លឹបធំៗនៅ Premier League អាចនឹងលុបចោលដំណើរទស្សនៈកិច្ចមិត្តភាពនៅអាស៊ី

294

ដោយសារ​តែ កូវីដ-១៩ រីករាលដាលរកទីបញ្ចប់គ្មាន ក្រុមធំៗនៅ Premier League មួយចំនួន អាចនឹងច្រានចោលដំណើរទស្សនកិច្ចលេងមិត្តភាពនៅទ្វីបអាស៊ីនៅរដូវក្តៅចុងឆ្នាំ ២០២០ ខាងមុខ។

ដំណើរមកកាន់ទ្វីបអាស៊ី តែងតែជាសកម្មភាពដែលអាចរកប្រាក់ចំណេញខ្ពស់សម្រាប់ក្លឹបល្បីៗ នៅអឺរ៉ុបជាពិសេសដូចជាក្លឹប Manchester United , Manchester City, Liverpool ជាដើមដែលមានអ្នកគាំទ្រច្រើននៅអាស៊ី។

យ៉ាងណាក្ដី ពួកគេស្ទើរតែត្រូវផ្លាស់ប្តូរទិសដៅរបស់ពួកគេនៅរដូវក្តៅនេះដោយសារអាស៊ីបច្ចុប្បន្នជាទ្វីបដែលឆ្លងវីរុសកូវីដ-១៩ ដ៏ខ្លាំងក្លាបំផុតជាពិសេសចិន ដែលជាកន្លែងនៃការផ្ទុះឡើងនៃវីរុសនេះ។