ក្លឹបដែលមានកីឡាករឈ្នះពាន Ballon d’Or ច្រើនជាងគេ

323

ពានរង្វាន់ Ballon d’Or ត្រូវបានប្រគល់ជូនជាលើកដំបូងនៅឆ្នាំ ១៩៥៦ ហើយពាននេះត្រូវបានឈ្នះដោយកីឡាករជើងចាស់អង់គ្លេស Stanley Matthews ខណៈពេលដែលគាត់លេងនៅ Blackpool ។ អ្នកដែលទទួលបានពានរង្វាន់នេះចុងក្រោយគឺ Luka Modric ក្នុងឆ្នាំ ២០១៨ ប៉ុន្តែកីឡាកររូបនេះបែរជាមិនបានជាប់ក្នុងបញ្ជីឈ្មោះចុងក្រោយក្នុងឆ្នាំ ២០១៩ នេះ។

ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយពានរង្វាន់នេះត្រូវបានប្តូរវេនគ្នាគ្រប់គ្រងដោយជើងខ្លាំងពីររូបគឺ Lionel Messi និង Cristiano Ronaldo ។ ខាងក្រោម​នេះគឺជាឈ្មោះក្លឹបនិងចំនួនកីឡាករដែលពួកគេធ្លាប់ឈ្នះពាន Ballon d’Or នេះ៖

Real Madrid (១១ ដង)

Barcelona (១១ ដង)

Juventus (៨ ដង)

AC Milan (៨ ដង)

Bayern Munich (៥ ដង)

Manchester United (៤ ដង)

Hamburg (២ ដង)

Dynamo Kyiv (២ ដង)

Inter Milan (២ ដង)

Dynamo Moscow (១ ដង)

Liverpool (១ ដង)

Dukla Prague (១ ដង)

Benfica (១ ដង)

Ferencvaros (១ ដង)

Ajax (១ ដង)

Dortmund (១ ដង)

Marseille (១ ដង)

Monchengladbach (១ ដង)

Blackpool (១ ដង)

ប្រភព៖ Besoccer