ក្លឹបជប៉ុន Vissel Kobe បំបែកកំណត់ត្រារកប្រាក់ចំណូលបានជាង ១០ ពាន់លានយ៉េន​

3181

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថាក្លឹប Vissel Kobe បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រជាក្លឹបដំបូងគេ ដែលរកប្រាក់ចំណូលបានជាង ១០ ពាន់លានយ៉េនក្នុងឆ្នាំ ២០១៩។

របាយការណ៍​ខាងលើបានស្រង់ស្ថិតិពីក្លឹបចំនួន ១០ ក្នុងក្របខ័ណ្ឌ J.League ឃើញថា Vissel Kobe ជាក្លឹបមានប្រាក់ចំណូលប្រចាំឆ្នាំ ២០១៩ ចំនួន ១១.៤ ពាន់លានយ៉េន។ ហើយត្រូវប្រើប្រាស់លើតម្លៃពលកម្មកីឡាករអស់ ៦០% ដូចច្នេះ​ប្រាក់ចំណេញរបស់ក្លឹបនៅសល់តែ ២៤៣ លានយ៉េនប៉ុណ្ណោះ។​

ចំពោះកត្តាសំខាន់ដែលធ្វើឱ្យក្លឹប Vissel Kobe រកបានប្រាក់ចំណេញយ៉ាងសម្បើម និងរីកចម្រើនឥតឈប់ឈរបែបនេះ ដោយសារតែក្លឹបបានចាប់ដៃគូរសហការជាមួយក្រុមហ៊ុនយក្ស Rakuten ដើម្បីនាំចូលតារាល្បីៗជាច្រើនដូចជា Andres Iniesta, David Villa, Lucas Podolski និង Thomas Vermalen ។