ក្លឹបជប៉ុនមួយ កំពុងទាក់ទងអ្នកចាំទីវៀតណាម​ Dang Van Lam ដែលកំពុងលេងនៅថៃ

1387

យោងតាមព័ត៌មាន The Thao 24/7 បានឲ្យដឹងថាក្រុម Consadole Sapporo បានកំពុងព្យាយាមទាក់ទងអ្នកចាំទីវៀតណាម Dang Van Lam ដែលកំពុងលេងនៅក្លឹបថៃ Muangthong United។

Consadole Sapporo បានបរាជ័យក្នុងការនាំយកមិត្តរួមជាតិរបស់គេខ្សែបម្រើ Quang Hai ទើបបែរមកចាប់អារម្មណ៍លើអ្នកចាំទី Van Lam វិញម្តងដើម្បីនាំមកជួយក្រុមក្នុងរដូវកាល J.1 League 2020 ខាងមុខ ខណៈ​ប្រភពខាងលើក៏បានបញ្ជាក់ថា Consadole កំពុងជួលអ្នកបកប្រែភាសាវៀតណាម។

គួររំលឹក​ថា​ Consadole Sapporo ដែលមានខ្សែបម្រើថៃកំពុងលេង Chanathip បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១០ ក្នុងតារាងលីគកំពូលជប៉ុន ២០១៩ ដោយបានធ្លាក់ចុះ ៦ តំណែងពីរដូវកាលមុន។