ក្រោយរបូត ៥ គ្រាប់នៅ ACL ក្លឹបអ្នកមាន JDT នាំចូលខ្សែការពារមួយរូបពី Pahang FA

540

​ក្លឹបអ្នកមាន​ Johor Darul Tazim​ បានចុះហត្ថលេខាជាមួយកីឡាករ​ជម្រើស​ជាតិ​ម៉ាឡេស៊ី Matt Davies ក្រោយពីរូបគេបានចាកចេញពីក្លឹប Pahang FA បានតែមួយ​ថ្ងៃ​ប៉ុណ្ណោះ​​។

ខ្សែការពារកូនកាត់​អូស្ត្រាលី​-​ម៉ាឡេស៊ី​រូប​នេះ ធ្លាប់បង្ហាញខ្លួន​ឱ្យ Pahang FA បាន​ជាង​ ១០០ ​ប្រកួត​ដោយ​រួមចំណែក​ជួយ Pahang ក្លាយ​ជា​ជើងឯក​រង​លី​គ​ម៉ាឡេស៊ី​ ២ ​រដូវ​កាល ​និង​ឈ្នះ​ពាន Malaysia FA Cup នៅ​ឆ្នាំ​២០១៨​។

​មុននឹង​ចាកចេញ Davies ក៏បាន​បង្ហោះ​សារ​សម្ដែង​ការ​ដឹង​គុណ ​និង​ជា​ការ​លា​គ្នា​ជា​ចុងក្រោយ​ទៅកាន់​អ្នកគាំទ្រ​ក្លឹប Pahang FA ជាទី​ដែល​គេ​រួមរស់​បាន​ជាង ​៥​ឆ្នាំ​តាម​រយៈ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​គេ​ផង​ដែរ​៕