ក្រោយចូលបឹងកេត ជុង មករា ប្ដេជ្ញាសម្រួចសមត្ថភាពកាន់តែខ្លាំងដើម្បីកៅអី១១នាក់

302

ខ្សែការពារវ័យក្មេង ជុង មករា បង្ហើបថា ដើមចមសម្រេចចិត្តចូលរួមជាមួយក្លិបបឹងកេតពីសាលាបាល់ទាត់ជាតិបាទី ព្រោះឃើញមានរៀមច្បងល្អៗយ៉ាងច្រើន និងមានការប្រកួតប្រជែងខ្ពស់ ធ្វើឲ្យគេអាចដុសខាត់សមត្ថភាពបន្ថែម។
កីឡាករមានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យទើបបញ្ចប់ការសិក្សាថ្នាក់ទី១២មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ ប្ដេជ្ញាប្រឹងប្រែងហ្វឹកហាត់បង្កើនសមត្ថភាពដើម្បីមានឱកាសលេងនៅជម្រើស១១នាក់ដំបូងរដូវកាលក្រោយ។

មករា ពន្យល់ ៖”ខ្ញុំមកក្លិបបឹងកេតនេះ ខ្ញុំឃើញរៀមច្បងល្អៗច្រើន ហើយការប្រកួតប្រជែងក៏ខ្ពស់ អ៊ីចឹងខ្ញុំត្រូវហ្វឹកហាត់ឲ្យខ្លាំងក្លាបន្ថែមទៀតដើម្បីប្រជែងជាមួយបងៗ ព្រោះខ្ញុំគិតថា ខ្ញុំអាចប្រជែងបាន ប្រសិនបើខ្ញុំខំប្រឹងខ្លាំង”។

គួរដឹងដែរថា ជុង មករា បានដុះដាលចេញពីសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ និងចូលរួមជាមួយយុវជនបាទី ឆ្នាំ២០១៨ ជាទីរូបគេមានឱកាសជាប់ជម្រើសជាតិកម្រិតយុវជនច្រើនលើកច្រើនសា ទាំង U18, U19 និងកំពុងហ្វឹកហាត់ក្នុងក្រុម U20 ត្រៀមពានរង្វាន់មួយនៅប្រទេសវៀតណាមនាពេលខាងមុខ។

មករា ឲ្យដឹងដែរថា គេទទួលបានបទពិសោធយ៉ាងច្រើនក្នុងរយៈពេលពីរឆ្នាំកន្លងមកពីគ្រូបង្គោលជនជាតិជប៉ុននៅបាទីលើតួនាទីការពាររបស់ខ្លួន ជាពិសេសក្រោយប្រកួតប្រជែងនៅក្របខណ្ឌកំពូលកម្ពុជានៅរដូវកាល២០១៩នេះ៕

អត្ថបទ៖ CNCC