ក្រោយចាញ់ El Clasico លោក Setien ថានៅ​តែមានឱកាស​ដណ្ដើមពាន

260

កីឡាករ Vinicius Junior និង Mariano Diaz រក​បាន​ម្នាក់មួយគ្រាប់​ក្នុង​វគ្គទី ២ ជួយ Real Madrid យកឈ្នះ Barcelona ដោយលទ្ធផល ២-០ ​ក្នុងទឹកដីខ្លួនឯង​កាល​ពីយប់មិញ។

ក្រោយបរាជ័យក្នុងជំនួប El Clasico នេះ អ្នកចាត់ការ​ក្លឹប Barcelona រំពឹង​ថា​នឹង​មាន​បញ្ហា​ច្រើន​ក្នុង​ការ​ដណ្ដើម​ពាន​លីគ​កំពូល​អេស្ប៉ាញ​ ក្រោយ​ពេល​ចាញ់​ការ​ប្រកួត​នេះ ប៉ុន្តែលោកថានៅ​តែមានឱកាស។

តាមរយៈ​សារព័ត៌មាន Mundo Deportivo លោក​ Setien បាន​និយាយថា៖ “កាលពីសប្ដាហ៍មុនយើង​ឈ្នះ ២ពិន្ទុ ឥឡូវនេះពួកគេ​ឈ្នះ​មួយ​ពិន្ទុ​វិញ​ម្ដង យើង​នៅ​មានឱកាស​ទៀត ហើយ​ការ​​ប្រជែងដណ្ដើម​ពាននេះ​អាច​មានការប្រែប្រួលច្រើន”។

គួរដឹងដែរថា បរាជ័យលើក​នេះ​បានបញ្ចប់​ជ័យជម្នះ​ ៤ ប្រកួត​ជាប់គ្នា​របស់ Barcelona ក្នុង​លីគ​កំពូលអេស្ប៉ាញ ដែលពេលនេះពួកគេ​មាន ៩ ពិន្ទុ​នាំមុខ​ក្រុមចំណាត់ថ្នាក់ទី ៣។​