ក្លឹបថៃ Chiangrai United បានបង្កការភ្ងាក់ផ្អើល ដោយបានយកឈ្នះលើក្រុមខ្លាំង FC Seoul ដោយលទ្ធផល ២-១ នៅកីឡដ្ឋាន Jassim Bin Hamad ទីក្រុងដូហា ប្រទេសកាតាកាលពីម្សិលមិញ ។
ត្រឹមតែ ៣ ថ្ងៃ បន្ទាប់ពីត្រូវក្រុមកូរ៉េខាងត្បូងលត់ ៥-០ នៅប្រកួតជើងទី ១ វគ្គជម្រុះក្នុងពូល AFC Champions League ២០២០ ក្រុមម្ចាស់ជើងឯកលីគកំពូលថៃរកបានជ័យជម្នះលើកដំបូងរបស់ខ្លួនក្រោយឆ្លងកាត់ ៤ ប្រកួតកន្លងមកនេះ ។
៣ ពិន្ទុសម្រាប់បន្តដង្ហើមក្នុងការឈានទៅវគ្គ ១៦ ក្រុម ជាការរកគ្រាប់បានទាំង ២ គ្រាប់របស់ខ្សែប្រយុទ្ធប្រេស៊ីល Rosimar Amâncio នៅនាទី ៤០’ និង ៨៩’ ដោយ ១ គ្រាប់របស់ Seoul រកបានដោយខ្សែប្រយុទ្ធ Park Chu-young នាទី ៥៩’ ។
បច្ចុប្បន្ន Beijing Guoan កំពុងនាំមុខកំពូលតារាងពូល E មាន ១២ ពិន្ទុ ។ Chiangrai United ស្ថិតនៅបាតតារាងមាន ៣ ពិន្ទុស្មើក្រុមលេខ ៣ Melbourne Victory ខណៈដែល FC Seoul ស្ថិតនៅលេខ ២ មាន ៦ ពិន្ទុ។
វីដេអូ