ក្រុម Port FC លើកពាន Thai FA Cup 2019 ពីមុខប្រធាន FIFA

447

ក្រុម Port FC បានឈ្នះពាន Thai FA Cup 2019 បន្ទាប់ពីយកឈ្នះក្រុម Ratchaburi Mitr Phol FC ដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រដែលធ្វើឡើងនៅកីឡដ្ឋាន Leo Pathum Thani កាលពីថ្ងៃសៅរ៍ម្សិលមិញ។

ខ្សែបម្រើអេស្ប៉ាញ Sergio Suarez ជាអ្នករកគ្រាប់បាល់បញ្ចូលទីតែមួយគ្រាប់គត់ក្នុងការប្រកួតនេះ នៅនាទី ៤៨’ តង់ទី ២ ជាលទ្ធផលឲ្យ Port FC លើកពាន Thai FA Cup ជាលើកទី ២ របស់ខ្លួននៅពីមុខប្រធាន FIFA លោក Gianni Infantino ដែលមានវត្តមានក្នុងពានធំលំដាប់ទី ២ របស់ថៃមួយនេះ។

ក្នុងការប្រកួតនេះផងដែល សមាគមបាល់ទាត់ថៃក៏បានប្រើបច្ចេកវិទ្យាជំនួយការវីដេអូអាជ្ញាកណ្តាល ហៅកាត់ថា VAR ផងដែរ ហើយបច្ចេកវិទ្យានេះក៏បានត្រួតពិនិត្យលើខ្សែប្រយុទ្ធកូតឌីវ័រ Lossemy Karaboue របស់ក្រុម Ratchaburi ដែលរអិលទៅបុកអ្នកចាំទី Worawut Srisupha របស់ក្រុម Port FC ហើយចូល តែត្រូវបដិសេដក្រោយអាជ្ញាកណ្តាលបានពិនិត្យឃើញ។

គួរបញ្ជាក់ថានេះជាជ័យជំនះលើកទី ២ របស់ Port FC ក្នុងរយៈពេល ១០ ឆ្នាំបន្ទាប់ពីពួកគេបានឈ្នះលើកដំបូងនៅឆ្នាំ ២០០៩។ ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Choketawee Promrut និងត្រូវជួបប្រកួតជាមួយម្ចាស់ពានលីគកំពូលថៃ Chiangrai United ក្នុងពាន Thai Champions Cup 2020 នារដូវកាលក្រោយ។

វីដេអូហាយឡាយ