ក្រុម Kashima Antlers បណ្តេញគ្រូបង្វឹកសញ្ជាតិប្រេស៊ីលចេញហើយ

129

ក្រុមម្ចាស់ជើងឯក J-League ៨ សម័យ Kashima Antlers បានបណ្តេញគ្រូបង្វឹកលោក Antônio Carlos Zago ចេញពីតំណែងហើយ ដោយត្រូវជំនួសដោយជំនួយការគឺលោក Naoki Soma។

Antônio បានដឹកនាំ Kashima Antlers ឈ្នះបានតែ ២ ប្រកួតប៉ុណ្ណោះក្នុង ៨ ប្រកួតដំបូងនៅរដូវកាលថ្មីនេះ។ បច្ចុប្បន្នក្រុមកំពុងស្ថិតនៅចំណាត់ថ្នាក់ទី ១៥ ក្នុងតារាង។

គួរបញ្ជាក់ថា លោក Antônio Carlos Zago ជាជនជាតិប្រេស៊ីលមានវ័យ ៥១ ឆ្នាំលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិប្រេស៊ីលឈ្នះពានរង្វាន់ Copa America ឆ្នាំ ១៩៩៩។