ក្រុម Al Sadd របស់ Xavi ធ្លាក់ចេញពី ACL វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាស្ថាពរ ទោះឈ្នះ

347

ក្រុម Al Hilal របស់អារ៉ាប៊ីសាអ៊ូឌីត បានកក់កន្លែងនៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Champions League 2019 បន្ទាប់ពីទទួលបានជ័យជម្នះសរុបទាំងពីរជើង ៦-៥ លើក្រុម Al Sadd SC របស់កាតាកាលពីថ្ងៃអង្គារ។ Al Hilal បានយកឈ្នះ ៤-១ ក្នុងជើងទី ១ នៅលើដី Al Sadd តែត្រូវចាញ់ ២-៤ ពេលវិញពេលមកជើងទី២ លើទឹកដីខ្លួនឯង។

Image result for al hilal

ក្នុងការប្រកួតកាលពីម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះ Al Hilal មានឪកាសរក​បានគ្រាប់បាល់នាំមុខ នៅនាទី ១៣’ បន្ថែមសម្ពាធលើក្រុមភ្ងៀវ តែក្រោយ ៤ នាទីបន្ទាប់ត្រូវក្រុមភ្ងៀវ Al Sadd ព្យាយាមវាយសម្រុករហូតសម្រេចបានគ្រាប់បាល់ ៣គ្រាប់ជាបន្តបន្ទាប់ ពោលនៅនាទី ១៧’ ១៩’ និង ២០’ បង្កើតការនាំមុខវិញម្តង។ មិនបានប៉ុន្មានផងក្រុម Al Hilal ក៏បានបញ្ចប់ក្តីសង្ឃឹមការឈ្នះពាន ACL ជាលើកដំបូងក្នុងអាជីពរបស់អតីតខ្សែបម្រើ Barcelona, Xavi ដោយមួយគ្រាប់នាទី ២៥’ របស់អតីតខ្សែប្រយុទ្ធ Swansea City, Befetimbi Gomis។ គ្រាប់បាល់នៅតែបន្តកើតមាននៅចុងម៉ោង របស់ក្រុម Al Sadd ធ្វើបានដោយ Boualem Khoukhi នៅនាទី ៩០’ តែនៅមិនអាចជួយក្រុមឲ្យឡើងវគ្គបន្តបាន។

ជ័យជម្នះនេះ ធ្វើឲ្យក្រុម Al Hilal នឹងត្រូវប្រឈមមុខជាមួយក្រុមមួយក្នុងចំណោម Urawa Red Diamonds ឬ Guangzhou Evergrande ដែលត្រូវប្រកួតក្នុងយប់នេះ ខណៈក្រុម Urawa បាននាំមុខ ២-០ ក្នុងការប្រកួតជើងទី ១។

Image result for al hilal 2-4 al sadd

វីដេអូហាយឡាយ