ក្រុមឡើងមក PL ថ្មី Aston Villa សម្រុកទិញបានខ្សែបម្រើ Man City ម្នាក់

439

ក្លឹប Aston Villa បានចុះកុងត្រាទិញយកខ្សែបម្រើសញ្ជាតិប្រេស៊ីល Douglas Luiz ពីក្រុមម្ចាស់ជើងឯក Manchester City ក្នុងតម្លៃ​មួយមិនបង្ហាញ។

Aston មិនបានផ្តល់ព័ត៌មានលម្អិតអំពីផ្នែកហិរញ្ញវត្ថុទេ ប៉ុន្តែ​យោងតាមប្រភពពី BBC បានរាយការណ៍ថាកិច្ចសន្យាសម្រាប់កីឡាករវ័យ ២១ ឆ្នាំរូបនេះមានតម្លៃ ១៥លានផោន (១៨,៦៦ លានដុល្លារអាមេរិក) ដែលគិតមកទល់ពេលនេះក្លឹបបានចំណាយអស់ជិត ១០០ លានផោនហើយសម្រាប់កីឡាករថ្មីចំនួន ១០នាក់​។

លោក Dean Smith ប្រធានក្លឹបបាននិយាយថា: «Douglas គឺជាកីឡាករវ័យក្មេងដ៏មានទេពកោសល្យ ក្រុមមានកីឡាករឆ្នើមម្នាក់ខ្ញុំជឿជាក់ថានឹងអាចសមទៅនឹងរបៀបលេងរបស់យើង។

Douglas Luiz ដែលបានចាកចេញពីក្លឹបនៅស្រុកកំណើត Vasco da Gama បានចូលរួមជាមួយ Man City នៅឆ្នាំ ២០១៧ ប៉ុន្តែមិនដែលលេងឲ្យក្រុមរបស់លោក Pep Guardiola ឡើយ ដោយរូបគេចំណាយពេល ២ រដូវកាលដើម្បីខ្ចីជើងនៅលើទឹកដីអេស្ប៉ាញជាមួយក្លឹប Girona ។

ក្រុម Aston Villa ដែលកំពុងត្រៀមសម្រាប់រដូវកាលដំបូងរបស់ពួកគេនៅក្នុងការប្រកួតលីគពូលអង់គ្លេសគិតចាប់តាំងពីឆ្នាំ ២០១៦ និងត្រូវទៅជួបក្រុ​មម្ចាស់ផ្ទះ Tottenham Hotspur នៅថ្ងៃទី ១០ ខែសីហាខាងមុខ។

ប្រភព៖ Supersport