ក្រុមលេខ ១ អាស៊ាន Ceres Negros លត់ស្វាយរៀង ៤-០ ថ្ងៃបើកឆាក AFC Cup

929

ក្លឹបព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានប្រកួតចាញ់ក្រុមលេខ ១ អាស៊ាន​ Ceres Negros ដោយលទ្ធផល ៤-០ ក្នុងជំនួបបើកឆាកពូល G ពានរង្វាន់ AFC Cup 2020 នៅមុននេះបន្តិច។

ក្រុមម្ចាស់ផ្ទះហ្វីលីពីនមួយនេះមានប្រៀបជាង ដោយអាចទំលុះសំណាញ់ទីបានរហូតទៅដល់ ៤ គ្រាប់រកបានដោយកីឡាករ Takashi Odawara នាទី ១២’ Joshua Grommen នាទី ១៤’ និង Bienve Maranon នាទី ៥៥’​, ៧០’។​

មួយគូរទៀត​នៅពូលជាមួយគ្នា Bali United របស់ឥណ្ឌូនេស៊ី បានយកឈ្នះ Than Quang Ninh របស់វៀតណាម​ដោយលទ្ធផល ៤-១​។ ប្រកួតបន្ទាប់​ស្វាយរៀង និងត្រូវទទួល Bali United នៅទឹកដីកម្ពុជាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះ​។​

ទស្សនា​វីដេអូ​ហាយឡាយ​