ក្រុមរួមពូលជាមួយកម្ពុជា អ៊ីរ៉ង់ ត្រៀមណាត់ក្រុមគីឡូស្រាលមួយនៅអាស៊ី ទាត់មិត្តភាព

724

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ សង្ឃឹមថានឹងអាចណាត់ជួបប្រកួតជាមួយក្រុមជម្រើសជាតិបង់ក្លាដែស ក្នុងការប្រកួតមិត្តភាពឲ្យបានមុនថ្ងៃទី ៥ ខែកញ្ញាខាងមុខ ពោលគឺមុនថ្ងៃជម្រុះតាមពូល FIFA World Cup 2022 របស់ពួកគេ។

Related image

អ៊ីរ៉ង់នឹងត្រូវធ្វើដំណើរទៅជួបហុងកុងក្នុងពូល C នៃថ្ងៃបើកឆាកវគ្គជម្រុះតាមពូលព្រឹត្តិការណ៍ World Cup 2022 មុនត្រូវប្រឈមមុខនឹងគូប្រជែងនៅតំបន់អាស៊ីអាគ្នេយ៍កម្ពុជា នៅទីក្រុងតេរ៉ាន់នៅថ្ងៃទី ១០ ខែតុលា។

Related image

ក្រុមជម្រើសជាតិបង់ក្លាដែស ដែលបានទំលាក់ឡាវ ១-០ ក្នុងជុំទី ១ ស្ថិតក្នុងពូល E ជាមួយក្រុមជម្រើសជាតិ អូម៉ង់ ឥណ្ឌា អាហ្វហ្គានីស្ថាន និងក្រុមម្ចាស់ផ្ទះ World Cup 2022 កាតា។

យោងតាមកាសែត Tehran Times បានឱ្យដឹងថាសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ (FFIRI) និងសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេសកំពុងតែពិភាក្សាអំពីការរៀបចំការប្រកួតនេះ។

Image result for bangladesh football team

គួរបញ្ជាក់ថា អ៊ីរ៉ង់គឺជាក្រុមលេខមួយនៅអាស៊ី ដែលមានចំណាត់ FIFA Ranking លេខ ២០ ក្នុងពិភពលោក ហើយបង់ក្លាដេសស្ថិតក្នុងចំណាត់ថ្នាក់លេខ ១៨៣។