ក្រុមមកពីអង់គ្លេស ៣ ឈ្នះ ២ ចាញ់ ១ នៅ Europa League (វីដេអូ)

366

ក្រុមមកពីអង់គ្លេស Arsenal និង Man Utd សុទ្ធសឹងតែទទួលបាន ៣ពិន្ទុរៀងខ្លួនក្នុងការប្រកួតបើកឆាក Europa League វគ្គជម្រុះតាមពូលខណៈ Wolves បរាជ័យក្រោមថ្វីជើង Braga។

Image result for arsenal

ក្នុងការប្រកួតយប់មិញនេះ ក្រុមរបស់លោក Unai Emery បានយកឈ្នះ ៣-០ ដល់ក្នុងដីអាឡឺម៉ង់ Eintracht Frankfurt ដែលជាការរកគ្រាប់បាល់ដោយកីឡាករវ័យក្មេង Joe Willock នាទី ៣៨’ , Bukayo Saka នាទី ៨៥’ និង Aubameyang នាទី ៨៨’។

Image result for manchester united

មិនខុសគ្នា ចំណែកនៅទឹកដី Old Trafford ឯណោះវិញ កីឡាករវ័យ ១៧ ឆ្នាំ Greenwood បានជួយបិសាចក្រហម យកឈ្នះ ១-០ លើ Astana របស់ប្រទេសកាហ្សាក់ស្ថានក្នុងពូល L។ ខណៈ Wolverhampton មិនអាចធ្វើអ្វីបានក្នុងដីខ្លួន នាំឲ្យក្រុមមកពីព័រទុយហ្កាល់ Braga មានឪកាសស៊ុតទំលុះសំណាញ់ទីយក៣ពិន្ទុឲ្យក្រុមភ្ងៀវបាន ដោយកីឡាករ Ricardo Horta នៅនាទី ៧១’។

Image result for wolverhampton 0-1 braga

No photo description available.

No photo description available.