ក្រុមថៃ Chiangrai United បន្តបរាជ័យក្នុងប្រកួតទី ២ AFC Champions League

772

ក្រុមជើងឯកលីគកំពូលថៃ Chiangrai United បានបរាជ័យ ១-០ ក្រោមថ្វីជើងក្រុមចិន Beijing Guoan ក្នុងទឹកដីខ្លួននាប្រកួតទី ២ ជម្រុះតាមពូល AFC Champions League 2020។

ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ ៦ ពាន់នាក់នៅកីឡដ្ឋាន Singha Stadium ក្រុមទាំងពីរមានឪកាសវាយសម្រុកគ្នារៀងខ្លួន។ ខណៈនៅនាទី ២៣’ ខ្សែប្រយុទ្ធចិន Ziming Wang រកបាន ១ គ្រាប់រក្សាលទ្ធផលដល់ចប់ការប្រកួត។

នេះជាប្រកួតទី ២ ហើយសម្រាប់ក្រុមថៃ ដែលប្រកួតទី ១ ពួកគេបានចាញ់នៅទឹកដីក្រុមអូស្ត្រាលី Melbourne Victory ១-០ ផងដែរ។

វីដេអូហាយឡាយ