ក្នុងប្រកួតកម្តៅសាច់ដុំរវាងក្លឹបបារាំង Paris Saint-Germain ជាមួយក្លឹបបែលហ្ស៊ិក Waasland-Beveren កាលពីយប់មិញ គេសង្កេតឃើញក្បាច់ប៉េណាល់ទីរបស់ Messi ជាមួយ Barcelona ត្រូវបាន Neymar យកមកប្រើ។
ក្នុងប្រកួតដែល PSG បានយកឈ្នះដោយលទ្ធផល ៧-០ ក្នុងនោះគ្រាប់ទី ៣ ជាបាល់ពិន័យ ១១ ម៉ែត្រដែល Neymar ធ្វើការប៉ះទៅឲ្យកីឡាករ Icardi ជាអ្នកស៊ុត។ ដែលធ្វើឲ្យគេនឹកឃើញគ្រាដែល Messi ធ្លាប់ធ្វើជាមួយ Suarez។
គួរដឹងដែរថា PSG និងត្រូវប៉ះជាមួយក្លឹបអ៊ីតាលី Atalanta ក្នុងវគ្គ ៨ ក្រុម UEFA Champions League នៅខែក្រោយនេះ៕
វីដេអូហាយឡាយ