ក្តៅ! Spurs ទិញបាន Bergwijn ហើយចុះកុងត្រារយៈពេល ៥ ឆ្នាំ

328

ក្រុម Tottenham Hotspur បានចុះហត្ថលេខាលើខ្សែប្រយុទ្ធ Steven Bergwijn ពីក្លឹប PSV Eindhoven លើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៥។

កីឡាករ​សញ្ជាតិហូឡង់វ័យ ២២ ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យ PSV នៅរដូវកាលនេះបាន ១៦ ប្រកួតនិងរកបាន ៥ គ្រាប់។

Bergwijn ជាគោលដៅដ៏សំខាន់របស់គ្រូបង្វឹក Spurs លោក Jose Mourinho ដើម្បីយកមកជំនួសតំណែងខ្សែប្រយុទ្ធអង់គ្លេស Harry Kane ដែលកំពុងរបួសសរសៃពួររយៈពេលវែង។