ក្តៅ! កីឡាកររបស់ At Madrid ២ រូបធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

112

ក្លឹប Atletico Madrid បានឲ្យដឹងថាខ្សែប្រយុទ្ធ Diego Costa និងខ្សែការពារ Santiago Arias បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។

កីឡាករ Diego Costa

បច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក ទោះយ៉ាងណាកីឡាករទាំងពីរមិនបង្ហាញរោគសញ្ញាអ្វីឡើយ ។

សមាជិកក្នុងក្រុមទាំងអស់ បានឆ្លងកាត់ការធ្វើតេស្តកាលពីថ្ងៃព្រហស្បតិ៍ ក្រោយត្រលប់ពីពេលសម្រាករដូវក្តៅរបស់ពួកគេ លើកលែងតែកីឡាករដែលជាប់ជម្រើសជាតិប៉ុណ្ណោះ ។

កីឡាករ Santiago Arias

La Liga និងចាប់ផ្តើមរដូវកាលថ្មី ២០២០/២១ នៅថ្ងៃសុក្រទី ១១ ខែកញ្ញា ខណៈ Atletico មិនមានសកម្មភាពប្រកួតទេ រហូតដល់ថ្ងៃទី ២៧ ខែកញ្ញា ទើបក្រុមត្រូវប៉ះ Granada ។