ក្តៅគគុក! ខ្សែប្រយុទ្ធខ្មែរសុរិន្ទ ឈ្មោះក្រៅ Pipo កំពុងស្ថិតក្នុងរ៉ាដាក្លឹបកម្ពុជាភ្នំពេញក្រោន

2419

សារព័ត៌មានល្បីឈ្មោះថៃ Siamsport បានចុះផ្សាយថាខ្សែប្រយុទ្ធមាឌមាំកើតនៅខេត្តសុរិន្ទ Siroch Chatthong បានកំពុងស្ថិតនៅក្នុងពាក្យចចាមអារាម ផ្ទេរមកកាន់ក្លឹបបាល់ទាត់កម្ពុជាភ្នំពេញក្រោន។

ដំណឹងមិនទាន់ផ្លូវការមួយនេះ បែកធ្លាយបន្ទាប់ពីគេសង្កេតឃើញទិន្នន័យគេហទំព័រ Wikipedia របស់ក្លឹបភ្នំពេញក្រោនដែលមាន Siroch នៅក្នុងនោះស្រេចទៅហើយ។

យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានការបកស្រាយពីថ្នាក់ដឹកនាំក្លឹបភ្នំពេញក្រោននៅឡើយទេ ដ្បិតព័ត៌មាននេះកំពុងទទួលការចាប់អារម្មណ៍។

សម្រាប់ Siroch Chatthong បច្ចុប្បន្នមានវ័យ ២៨ ឆ្នាំ រូបគេពុំសូវមានឱកាសបង្ហាញខ្លួនប៉ុន្មានទេ ក្រោយផ្លាស់មកកាន់ BG Pathum United ពី PT Prachuap កាលពីដើមឆ្នាំ ២០២០។

ទៀតសោត បន្ទាប់ពីមានវត្តមានខ្សែប្រយុទ្ធឆ្នើមចំណូលថ្មី Diogo និង Teerasil Dangda ហាក់ដូចជាឱកាសក្នុងការលេងមានតិចតួចបំផុតសម្រាប់គេ៕