កំពុងល្បី! ក្លឹបព្រះខ័នរាជស្វាយរៀង កំពុងទាក់ទងខ្សែបម្រើការពាររបស់ក្លឹប FC Seoul ម្នាក់

470

ក្លឹបម្ចាស់ជើងឯករងលីគកំពូលកម្ពុជា ២០២០ ព្រះខ័នរាជស្វាយរៀង ​កំពុងតែមានទំនាក់ទំនង​ក្នុង​ការ​ផ្ទេរ​យក​ខ្សែបម្រើការពារ​សញ្ជាតិ​អេស្ប៉ាញ Osmar Ibáñez Barba របស់​ក្លឹប​ FC Seoul មក​ជួយក្រុមក្នុងរដូវ​កាល ២០២១ ខាងមុខ​នេះ។

កុងត្រារបស់​កីឡាករ​វ័យ ៣៣ ឆ្នាំរូបនេះ នឹងត្រូវផុតកំណត់ជាមួយ​ក្លឹប​ FC Seoul នៅបំណាច់ខែធ្នូខាងមុខនេះ ខណៈបច្ចុប្បន្នរូបគេកំពុងលេងក្រោមការខ្ចីជើងពីក្លឹបជប៉ុន Cerezo Osaka។

Osmar Ibáñez Barba ​ធ្លាប់​លេង​នៅ​ក្លឹប​ថៃ Buriram United កាល​ពី​រដូវ​កាល ២០១២-១៣ ​ផង​ដែរមុនផ្លាស់ទៅចូលរួមជាមួយ FC Seoul នៅក្នុងឆ្នាំ ២០១៤។

តាមការសង្ស័យវត្តមានរបស់កីឡាកររូបនេះ ជាមួយក្លឹបដែល​មានមូលដ្ឋាន​នៅ​ខេត្តស្វាយរៀង អាចជាការមករ៉ាប់រង​ជំនួសតំណែង​ខ្សែ​បម្រើ Thiago ឬ​ Jonny Campbell ដែលទើបចាកចេញពីក្លឹបថ្មីៗនេះ។