កំណត់ត្រាទាំង ៥ ដែល Messi J លើកមុខមាត់ក្រុមជប៉ុន Consadole Sapporo

4308

គិតមកទល់ពេលនេះ ខ្សែបម្រើថៃ Chanathip Songkrasin បានចំណាយពេល ២ រដូវកាលហើយជាមួយក្រុមជប៉ុន Consadole Sapporo។ ដោយក្នុងនោះ រូបគេបង្ហាញខ្លួនបាន ៦៦ ប្រកួត និងរកបាន ១២ គ្រាប់ ព្រមទាំងបានកសាងគុណសម្បត្តិយ៉ាងធំធេងជួយក្រុមក្របខ័ណ្ឌ J.League មួយនេះលេចមុខមាត់ឡើងវិញ។

ខាងក្រោមជាកំណត់ត្រាទាំង ៥ ដែលសន្និដ្ឋានបានថា Consadole Sapporo រីកចម្រើនមួយកំរិតដោយសារ Chanathip៖

១. Chanathip គឺជាកីឡាករ Consadole Sapporo ដំបូងគេក្នុងរយៈពេល ១៧ ឆ្នាំដែលបានជាប់ក្នុងក្រុមល្អបំផុតរបស់ J.League បន្ទាប់ពីអតីតកីឡាករប្រេស៊ីល Will Robson បានធ្វើកាលពីឆ្នាំ ២០០១។
២. Chanathip ធ្វើឲ្យ Consadolele Sapporo កាន់តែល្បីល្បាញ មានអ្នកគាំទ្រមកពីអាស៊ាន (ជាពិសេសអ្នកគាំទ្របាល់ទាត់ថៃ) តាមដានបាល់ទាត់ J-League កាន់តែច្រើន ដែលជាលទ្ធផលនៃការបង្កើនទីផ្សារសម្រាប់ក្រុមផងដែរ។
៣. Chanathip បានធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍ក្នុងតំបន់ហុកកៃដូកើនឡើងទ្វេដង ដោយចាប់ពីឆ្នាំ ២០១៧ ចំនួនភ្ញៀវទេសចរមានប្រហែល ១៥៩.៤០០ នាក់បានកើនឡើងដល់ ២៣៥.២០០ នាក់នៅឆ្នាំ ២០១៨។
៤. Chanathip បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់មកទស្សនាផ្ទាល់ ដល់ទីលានប្រកួតកើនឡើងគួរឲ្យកត់សម្គាល់។ បើតាមសម្តីរបស់មន្រ្តីប្រចាំកីឡដ្ឋានថា អ្នកគាំទ្របាល់ទាត់នៅជប៉ុនទៅមើលការប្រកួតកាន់តែច្រើន រួមទាំងអ្នកគាំទ្រមកពីបណ្តាខេត្តផ្សេងៗក៏បានមកចូលរួមមើលការលេងរបស់កីឡាករមាឌល្អិតថៃផងដែរ។
៥. Chanathip គឺជាផ្នែកមួយដ៏សំខាន់របស់ Consadolele Sapporo ដែលជួយក្រុមឈរនៅចំណាត់ថ្នាក់ទី ៤ ក្នុងតារាង J.League ដែលជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រក្លឹប។