កូរ៉េខាងត្បូង សម្រេចយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិ ធ្វើជាកន្លែងព្យាបាលអ្នកជំងឺ Covid-19

223

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង ហៅកាត់ថា KFA បានសម្រេចយកមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់ជាតិដ៏ទំនើបរបស់ខ្លួន នៅក្នុងតំបន់ Paju ធ្វើជាមន្ទីរពេទ្យសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩។

Korea COVID-19

មជ្ឈមណ្ឌលនេះ មានទីតាំងស្ថិតក្នុងខេត្ត Gyeonggi ដែលជាកន្លែងហ្វឹកហាត់សម្រាប់ក្រុមថ្នាលយុវជន បុរស នារី រួមទាំងក្រុមបាល់ទាត់ជម្រើសជាតិឈុតធំ ត្រូវបានសហព័ន្ធរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីប្រែក្លាយជាទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺពីវីរុស ដែលពិភពលោកកំពុងព្រួយបារម្ភមួយនេះ។

Image result for Paju football kfa

ប្រធានសហព័ន្ធលោក Chung Mong-gyu បានមានប្រសាសន៍ថា “ វាត្រូវបានសំរេចចិត្ត បន្ទាប់ពីធ្វើការពិចារណាជាច្រើន ធ្វើយ៉ាងណាទើបយើងអាចចូលរួមវិភាគទានក្នុងកំឡុងពេលមានវិបត្តិជាតិនេះ។ យើងសង្ឃឹមថា Paju នឹងផ្តល់នូវបរិយាកាសល្អសម្រាប់អ្នកជំងឺ និងអាចមានភាពធូរស្បើយឆាប់រហ័ស។