កុំឲ្យចាញ់ Real.!​ Barca គ្រោងដេញថ្លៃកីឡាករវ័យក្មេងជប៉ុនម្នាក់មករួមក្លឹប

450

យោងតាមប្រភព AS ផ្សាយថាក្លឹបយក្ស​អេស្ប៉ាញ​ Barcelona គ្រោងដេញថ្លៃចុះហត្ថលេខាលើខ្សែប្រយុទ្ធជម្រើសជាតិជប៉ុនម្នាក់កីឡាករ​ Hiroki Abe មកពីក្រុម Kashima Antlers។

កីឡាករវ័យ ២០ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាមួយជម្រើសជាតិជប៉ុនក្នុងព្រឹត្តិការណ៍ Copa America កាលពីពេលថ្មីៗនេះ ហើយទោះបីជាជប៉ុនមិនបានឆ្លងផុតវគ្គជម្រុះតាមពូលក៏ពិតមែន តែខ្សែប្រយុទ្ធរូបនេះបានធ្វើឱ្យមានភាពលេចធ្លោដែលអាចទាក់ចិត្តពីសំណាក់ក្លឹបអ្នកមានបុណ្យ។

កាសែតជប៉ុនមួយបានបង្ហាញថាការដាក់តម្លៃសម្រាប់ Kashima Antlers ដើម្បីពិចារណា ប្រហែលក្លឹបទំនងជាមិនបដិសេធលើសំណើរនេះ ហើយប្រសិនបើគេយល់ព្រមធ្វើការផ្លាស់ប្តូរនោះ Abe នឹងលេងឲ្យក្រុម Barcelona B ហើយប្រហែលជាផ្លាស់ទៅកាន់ក្រុម Barcelona ឈុតធំបន្តិចម្តងៗបើទម្រង់លេងរូបគេបានល្អ។

គួរបញ្ជាក់ថា Abe ធ្លាប់ទទួលបានពានរង្វាន់ជាកីឡាករវ័យក្មេងឆ្នើមបំផុតក្នុងឆ្នាំ ២០១៨ របស់ក្រុម Kashima Antlers ហើយទទួលបានការកោះហៅសម្រាប់ក្រុមជម្រើសជាតិជប៉ុននៅការប្រកួត Copa America ឆ្នាំ 2019។​

ប្រភព៖ Fox Sport Asia