កីឡាករ Tottenham ម្នាក់ ឈានដល់កិច្ចព្រមព្រៀងផ្ទេរទៅកាន់ Atletico Madrid

468

ខ្សែការពារស្លាប Kieran Trippier របស់ក្លឹប Tottenham ឈានដល់កិច្ចព្រមព្រៀងផ្ទេរក្នុងតម្លៃ ២០លានផោនទៅកាន់ក្លិប Atletico Madrid របស់អេស្ប៉ាញ។

Related image

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានចូលរួមជាមួយ Spurs ពីក្រុម Burnley កាលពីខែមិថុនាឆ្នាំ ២០១៥ និងបានលេងឲ្យក្លឹបច្រើនជាង ១០០ដង ដោយបង្ហាញខ្លួនចុងក្រោយជាមួយ Spurs នៅវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមុន។

Image result for kieran trippier atletico madrid

Trippier នឹងក្លាយជាកីឡាករចំណូលថ្មីទី ៣ របស់ Atletico នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Joao Felix ដែលក្លឹបបានចំណាយ ១១៣ លានផោន និងខ្សែបម្រើ Marcos Llorente ទិញពី Real Madrid ក្នុងតម្លៃ ៣៦លានផោន។ ការមកដល់របស់ Trippier ក្លឹប Atletico ត្រូវចំណាយសរុបរហូតដល់ទៅ ១៧០លានផោនមុនចូលរដូវកាលថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមលេងនៅ La Liga មួយនេះទើបតែទទួលបាន ១០៧,៧ លានផោនពីការលក់ខ្សែប្រយុទ្ធបារាំង Antoine Griezmann ទៅឲ្យក្រុមម្ចាស់ជើងឯក Barcelona។

ប្រភព៖ BBC